ថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១
លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង។ ក្រោមអធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង
កិច្ចប្រជុំផ្តោតលើរបៀបវារៈ :
១/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣,
២/របាយការណ៍ ស្តីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្ត
៣/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២១ ស្តីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្ត
៤/របាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២១ របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត៥/របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២១ និងទិសដៅបន្តរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង
៦/របាយការណ៍ ស្តីពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅខេត្តកោះកុង ប្រចាំខែសីហា ឆ្នាំ២០២១
៧/បញ្ហាផ្សេងៗ........។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម