សិក្ខាសាលាផ្សព្វផ្សាយស្ដីពី"គោលការណ៍ណែនាំសម្រាប់បង្កើត និងចុះបញ្ជីព្រៃឯកជន នៅកម្ពុជា "តាមរយៈកម្មវិធី Zoom Meeting
ចេញ​ផ្សាយ ១០ កញ្ញា ២០២១
156

ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១

លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងលោក ជួប ជឿន នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល  ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី"គោលការណ៍ណែនាំសម្រាប់បង្កើត និងចុះបញ្ជីព្រៃឯកជន នៅកម្ពុជា "តាមរយៈកម្មវិធី Zoom Meeting ដឹកនាំសម្របសម្រួលដោយលោក ឈាន ដានី អនុប្រធានរដ្ឋបាលព្រៃឈើ និងលោក លី ម៉េងស៊ាង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ចម្ការឈើដាំ និងព្រៃឯកជន នៃរដ្ឋបាលព្រៃឈើ  ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល នាយខណ្ឌ នាយផ្នែករដ្ឋបាលព្រៃឈើ រាជធានី-ខេត្ត និងភាគីវិស័យឯកជនដែលមានការពាក់ព័ន្ធនានា សរុបអ្នកចូលរួមចំនួន ៨៩នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter