កិច្ចប្រជុំលេខាធិដ្ឋាន នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ដើម្បីពិនិត្យរបាយការណ៍ប្រចាំខែសីហា និងទិសដៅអនុវត្តការងារបន្ត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង
ចេញ​ផ្សាយ ១០ កញ្ញា ២០២១
117

ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១

លោក ឡាង  គីរី  អនុប្រធានមន្ទីរ បានចួលរួមកិច្ចប្រជុំលេខាធិដ្ឋាន នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ដើម្បីពិនិត្យរបាយការណ៍ប្រចាំខែសីហា និងទិសដៅអនុវត្តការងារបន្ត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាពលោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន  នៃគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា

ដើម្បីពិភក្សាលើរបៀបវារ: ដូចខាងក្រោម៖

១.ការពិនិត្យរបាយការណ៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែសីហា និងការលើកទិសដៅខែកញ្ញា ឆ្នាំ២០២១,

២.បញ្ហាផ្សេងៗ។

ក្នុងកិច្ចប្រជុំ លោកអភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានផ្តល់នូវអនុសាសន៍ណែនាំឲ្យ មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ ដែលជាប្រតិបត្តិករ ត្រូវរំលេចបន្ថែមនូវសកម្មភាពគុណវុឌ្ឍី ដែលបានប្រតិបត្តិកន្លងមក និងជាមួយគ្នានោះដែរ ត្រូវកំណត់នូវបញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅបន្តឲ្យបានច្បាស់លាស់ ផ្ញើមកក្រុមការងារបូកសរុបរបាយការណ៍ ដើម្បីដាក់ចូលទៅក្នុងសេចក្តីព្រាងរបាយការណ៍ដែលបាននឹងកំពុងដាក់ឆ្លងត្រួតពិនិត្យនេះស្រាប់។

ជាលទ្ធផល កិច្ចប្រជុំត្រូវបានប្រព្រឹត្តទៅតាមការគ្រោងទុក និងទទួលបានការចូលរួមមតិយោបល់ ជាធាតុចូលក្នុងការកសាងរបាយការណ៍ឲ្យកាន់តែប្រសើរឡើង។

ចំនួនអ្នកចូលទស្សនា
Flag Counter