ថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១
ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានចូលរួមប្រជុំជាមួយក្រុមការងារគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ក្រុមការងារគ្រប់គ្រងដីរដ្ឋថ្នាក់ស្រុកស្រែអំបិល ស្ដីពីសំណើសុំចុះបញ្ជី និងផ្ទេរកម្មសិទ្ធិដី ចំនួន ០៣កន្លែង របស់ឈ្មោះ កែវ ដាវី ; សួន សម្ផស្ស ; លឹម គឹមលី ដែលមានទីតាំងស្ថិតនៅឃុំបឹងព្រាវ និងឃុំជ្រោយស្វាយ ជាដីស្ថិតក្នុងតំបន់កាត់ឆ្វៀល នៃអនុក្រឹត្យ ៤៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ កាត់ឆ្វៀលផ្ទៃដីចំនួន ២៣ ០៩២ ហ.ត ក្នុងតំបន់ដីគម្របព្រៃឈើ ឆ្នាំ២០០២ ក្នុងភូមិសាស្ត្រខេត្តកោះកុង។
កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាស្រុកស្រែអំបិល ក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីគណ:អភិបាលស្រុកស្រែអំបិល មន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ លោកមេភូមិ មេឃុំ សរុបអ្នកចូលរួមទាំងអស់ ចំនួន ១៣នាក់។ ក្រោយពីកិច្ចប្រជុំក្រុមការងារបានចុះពិនិត្យទីតាំងដីជាក់ស្ដែង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម