ចេញប្រតិបត្តិការ ត្រួតពិនិត្យបទល្មើសជលផល នៅតាមប្រព័ន្ធព្រែកស្រែអំបិល ចំណុចសាលាម្នាង ស្ទឹងក្អោង ខ្សាច់ឈើទាល ខ្សាច់ចោត ស្រុកស្រែអំបិល ខេត្តកោះកុង
ចេញ​ផ្សាយ ០៨ កញ្ញា ២០២១
107

ថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១

នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប សហការជាមួយកងរាជអាវុធហត្ថស្រុកស្រែអំបិលចំនួន ០១រូប ចេញប្រតិបត្តិការ ត្រួតពិនិត្យបទល្មើសជលផល នៅតាមប្រព័ន្ធព្រែកស្រែអំបិល ចំណុចសាលាម្នាង ស្ទឹងក្អោង ខ្សាច់ឈើទាល ខ្សាច់ចោត ស្រុកស្រែអំបិល ខេត្តកោះកុង បានជួបប្រទះការធ្វើនេសាទដោយលបប្រើសាច់អួនក្រឡា  ០,៥ សង់ទីម៉ែត្រ អង្កត់ផ្ចឹត ០,៩៥ ម៉ែត្រ បណ្តោយ ២,២៣ម៉ែត្រ នៅកន្លែងអភិរក្សអណ្តើកហ្លូង ឬអណ្តើកសរសៃ ចំណុចខ្សាច់ចោត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្រុមការងារបានដកហូតយកមករក្សាទុកនៅទីស្នាក់ការសង្កាត់រដ្ឋបាលជលផលស្រែអំបិល ព្រោះលបនេះមានទំហំធំអាចអណ្តើកហ្លូង ឬសរសៃចូលបាន។

ចំនួនអ្នកចូលទស្សនា
Flag Counter