ថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១
ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើដងទង់ បានសហការជាមួយអាជ្ញាធរឃុំត្រពាំងរូង ចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងសិប្បកម្មកែច្នៃឈើដាំ (ឈើអាកាស្យា) ចំនួន ០១កន្លែង របស់ប្រជាពលរដ្ឋឈ្មោះ អ៊ូ ពៅ ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។ សមាសភាពចូលរួមពិនិត្យទីតាំងស្នើសុំរួមមាន លោកស្រីមេឃុំត្រពាំងរូង លោកមេភូមិដីទំនាប និងនគរបាលប៉ុស្ត៍រដ្ឋបាលឃុំត្រពាំងរូង សរុបអ្នកចូលរួមចំនួន ០៦នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម