ថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១
លោក កេត បូណា មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលប្រចាំស្រុកស្រែអំបិល បានចុះត្រួតពិនិត្យសត្វគោ ឈឺ ចំនួន ០២ក្បាល ស្ថិតក្នុងភូមិឈូក ឃុំជីខលើ ដែលបានកើតទៅលើសត្វរបស់កសិករឈ្មោះ សេន ឯល និងឈ្មោះ សុះ នោ ដែលសង្ស័យថាកើតជំងឺដំពកស្បែក បើតាមការសាកសួរព័ត៌មានពីម្ចាស់សត្វបានបញ្ជាក់ថាគោ របស់គាត់បានកើតជំងឺនេះរយៈពេល ០៥ថ្ងៃ មកហើយ បច្ចុប្បន្នកំពុងព្យាបាល និងណែនាំវិធានការការពារ និងព្យាបាលរបស់បសុពេទ្យដល់ពួកគាត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម