ថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១
លោក ហូង ចំរើន ប្រធានការិយាល័យនីតិកម្មកសិកម្ម បានសហការជាមួយប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកថ្មបាំង បានចុះត្រួតពិនិត្យទីតាំងលក់ថ្នាំកសិកម្ម និងជីកសិកម្ម បានចំនួន ០៥ដេប៉ូ ។ ក្នុងប្រតិបត្តិការណ៍ត្រួតពិនិត្យយើងឃើញថា៖ ១. ការតាំងលក់របស់អាជីវករសមស្របតាមបច្ចេកទេស។ ២. អាជីវករទាំងអស់សុទ្ធតែមានវិញ្ញាបនបត្រឆ្លងកាត់ វគ្គអប់រំវិជ្ជាជីវះនិងកំពុងបានស្នើសុំលិខិតអនុញ្ញាតលក់ដុំ-រាយ ជី-ថ្នាំកសិកម្ម។ ៣.មិនបានប្រទះឃើញជី-ថ្នាំកសិកម្មល្មើសច្បាប់ឡើយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម