កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្ត ស្តីពីការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃតាតៃ តាមរយៈប្រព័ន្ធអនឡាញ Zoom Meeting
ចេញ​ផ្សាយ ៣១ សីហា ២០២១
116

ថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ 

លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ ចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្ត ស្តីពី " ការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃតាតៃ " ក្រោមអធិបតីភាពឯកឧត្តម គឹម ណុង អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន តាមរយៈប្រព័ន្ធអនឡាញ Zoom Meeting។

កិច្ចប្រជុំនេះដឹកនាំដោយលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ក្នុងគោលបំណងដើម្បីពិនិត្យ និងផ្តល់យោបល់លើ ១. សេចក្តីព្រាងលើកទី២ នៃផែនទីកំណត់ និងបែងចែកតំបន់គ្រប់គ្រង ២. សេចក្តីព្រាងមាតិការបាយការណ៍ នៃការកំណត់តំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង និង៣. ចក្ខុវិស័យ បេសកកម្ម គោលបំណង កម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាព នៃដែនជម្រកសត្វព្រៃតាតៃ។

ចំនួនអ្នកចូលទស្សនា
Flag Counter