ថ្ងៃច័ន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១
នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប សហការជាមួយ កងរាជអាវុធហត្ថស្រុកស្រែអំបិលចំនួន ០១រូប និងក្រុមល្បាតសហគមន៍នេសាទសាលាម្នាង ០៣រូប ចេញប្រតិបត្តិការ ត្រួតពិនិត្យបទល្មើសជលផល នៅតាមប្រព័ន្ធព្រែកស្រែអំបិល ចំណុចសាលាម្នាង ស្ទឹងក្អោង ខ្សាច់ឈើទាល ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង បានជួបប្រទះបទល្មើសជលផល នេសាទដោយលបកណ្តុរ ឬលបមុខមួយរយ ដែលជាឧបករណ៍នេសាទ ពុំមានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ១០ លប ស្មើនឹងប្រវែង ៨០ ម៉ែត្រ ហើយក្រុមការងារបានរុះរើ និងដុតបំផ្លាញចោល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម