ចូលរួមប្រជុំជាមួយក្រុមការងារដីរដ្ឋថ្នាក់ស្រុកស្រែអំបិល ស្ដីពីសំណើសុំចុះបញ្ជី និងផ្ទេរកម្មសិទ្ធិដី ចំនួន ០៤កន្លែង របស់ឈ្មោះ សួន មាន នៅឃុំបឹងព្រាវ និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង
ចេញ​ផ្សាយ ៣០ សីហា ២០២១
136

ថ្ងៃច័ន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១

ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល ចូលរួមប្រជុំជាមួយក្រុមការងារដីរដ្ឋថ្នាក់ស្រុកស្រែអំបិល ស្ដីពីសំណើសុំចុះបញ្ជី និងផ្ទេរកម្មសិទ្ធិដី ចំនួន ០៤កន្លែង របស់ឈ្មោះ សួន មាន នៅឃុំបឹងព្រាវ និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ 

ផ្ទៃដីស្នើសុំចុះបញ្ជី និងផ្ទេរកម្មសិទ្ធិ ស្ថិតក្នុងតំបន់កាត់ឆ្វៀល នៃអនុក្រឹត្យ ៤៦ អនក្រ.បក  ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ កាត់ឆ្វៀលផ្ទៃដីចំនួន ២៣ ០៩២ ហ.ត ក្នុងតំបន់ដីគម្របព្រៃឈើ ឆ្នាំ ២០០២  ក្នុងភូមិសាស្ត្រ ខេត្តកោះកុង។

កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាស្រុកស្រែអំបិល ក្រោមអធិបតីភាពលោក ហុង ប្រុស  អភិបាលរង នៃគណ:អភិបាលស្រុកស្រែអំបិល និងមានការអញ្ជើញចូលរួមពីមន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ លោកមេភូមិ មេឃុំ សរុបអ្នកចូលរួមទាំងអស់ ចំនួន ១២នាក់។ ក្រោយពីកិច្ចប្រជុំក្រុមការងារបានចុះពិនិត្យទីតាំងដីជាក់ស្ដែង ចំនួន ០៤កន្លែង  ដែលមានផ្ទៃដីសរុប  ចំនួន ១៣៤,២០ហិកតា  ស្ថិតក្នុងភូមិសាស្ត្រឃុំបឹងព្រាវ និងឃុំជ្រោយស្វាយ  ស្រុកស្រែអំបិល ។

ចំនួនអ្នកចូលទស្សនា
Flag Counter