ថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១
នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ សហការជាមួយអាជ្ញាធរឃុំថ្មស នាយប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មស មេភូមិថ្មស មេភូមិចម្លងគោ និងគណៈកម្មការសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស បានតម្លើងស្លាកពីស្ថានភាព និងអភិរក្ស អណ្តើកសមុទ្រ ចំនួន ០២ស្លាក នៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានអ្នកចូលរួមចំនួន ១២នាក់ ស្រី ០១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម