កិច្ចប្រជុំស្ដីពីការប្រកាសតែងតាំងសមាសភាពក្រុមការងារដីរដ្ឋថ្នាក់ស្រុកបូទុមសាគរ ខេត្តកោះកុង
ចេញ​ផ្សាយ ២៤ សីហា ២០២១
110

ថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១

លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក និងនាយសង្កាត់រដ្ឋបាលជលផលស្រែអំបិល  បានចូលរួមកិច្ចប្រជុំស្ដីពីការប្រកាសតែងតាំងសមាសភាពក្រុមការងារដីរដ្ឋថ្នាក់ស្រុកបូទុមសាគរ ខេត្តកោះកុង។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាស្រុកបូទុមសាគរ ក្រោមអធិបតីភាពលោក ហាក់ ឡេង អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ និងមានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុក មន្ត្រីការិយាល័យជំនាញជុំវិញរដ្ឋបាលស្រុក លោកមេឃុំ ស្មៀនឃុំ កងកម្លាំងទាំងបីប្រភេទ មន្ត្រីនៃឧទ្យានជាតិបូទុមសាគរ មន្ត្រីតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង មន្ត្រីផ្នែករដ្ឋបាលជលផលបូទុមសាគរ សរុបអ្នកចូលរួម ចំនួន ២៤ នាក់ ស្រី ០៤ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter