ថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១
ក្រុមការងារ (ASPIRE) ស្រុកស្រែអំបិល ដឹកនាំដោយលោក លាស់ ប៉ូលីវណ្ណ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ប្រចាំស្រុកស្រែអំបិល និងមានការចូលរួមពីភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) ក្នុងស្រុក បាននាំយកបន្លែត្រសក់ទ្រើងចំនួន ១០០ គីឡូក្រាម ដែលជាសមិទ្ធផលរបស់កសិករបានដាំដុះដោយផ្ទាល់ តាមរយៈការអនុវត្តកម្មវិធី (ASPIRE) នៅក្នុងស្រុក ទៅឧបត្ថម្ភជូនរដ្ឋបាលស្រុកស្រែអំបិល ដើម្បីរួមចំណែកគាំទ្រសកម្មភាពក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីត-១៩ សម្រាប់ផ្គត់ផ្គង់អាហារូបត្ថម្ភដល់អ្នកជម្ងឹនិងបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម