ថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១
លោក ជា សូត្រ ភ្នាក់ងារផ្សព្វផ្សាយឃុំកណ្តោល បានចុះពិនិត្យយការដាំដុះរបស់កសិករឈ្មោះ មាស សាម៉ុន គាត់បានកំពុងដាំណាំឪឡឹក ចំនួន ០៥កញ្ចប់ ស្មើនឹង ៥៥០០គ្រាប់ និងកសិករឈ្មោះ មាស វឿន បានដាំត្រសក់ទ្រើងរួចរាល់ ចំនួន ០៥កញ្ចប់ មានអាយុ ១០ថ្ងៃ និងបន្តដាំសណ្តែកគកួរ ថែមទៀតផង កសិករទាំងពីរ ជាកសិករស្ថិតក្នុងបណ្តុំអាជីវកម្មបន្លែ នៃអនុកម្មវិធី (ASPIRE) នៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម