ចុះកំណត់ចំណុចនិយាមកា បោះបង្គោលព្រំដី តំបន់កាត់ឆ្វៀលតាមឣនុក្រឹត្យលេខ ៤៦ ឣន.ក្របក.ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ការធ្វើឣនុប្បយោគជូនប្រជាពលរដ្ឋប្រើប្រាស់ ឣាស្រ័យផលជាក់ស្តែងចេញពីគម្របព្រៃឈើឆ្នាំ២០០២
ចេញ​ផ្សាយ ១៧ សីហា ២០២១
108

ថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១

លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក បានចូលរួមសហការជាមួយក្រុមការងារគណៈបញ្ជាការឯកភាពស្រុកបូទុមសាគរ និងមន្រ្តីជំនាញការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ជំនួយការសាលាឃុំអណ្ដូងទឹក និងមន្ត្រីឣង្គការសម្ពន្ធ័មិត្តសត្វព្រៃ ចុះកំណត់ចំណុចនិយាមកា  បោះបង្គោលព្រំដី តំបន់កាត់ឆ្វៀលតាមឣនុក្រឹត្យលេខ ៤៦ ឣន.ក្របក.ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១  ការធ្វើឣនុប្បយោគជូនប្រជាពលរដ្ឋប្រើប្រាស់ ឣាស្រ័យផលជាក់ស្តែងចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងដើម្បីការពារទប់សា្កត់ ការកាប់រានព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃអនាធិបតេយ្យ ពីជនខិលខូច។ ក្រុមការងារគណៈបញ្ជាការឯកភាពស្រុកដឹកនាំដោយលោក ក្រូច បុរីសីហា អភិបាលរងស្រុក បានចុះកំណត់ចំណុចនិយាមកាព្រំដី ក្នុងតំបន់ដីបម្រុងស្មាច់  ក្នុងភូមិសាស្ត្រភូមិអណ្ដូងទឹក ឃុំឣណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បានចំនួន ១៣ចំណុចនិយាមកាព្រំដី   ដូចខាងក្រោម៖ ១.UTM (៣៣៤១១៧;១២៣៩១៣៤), ២.UTM (៣៣៤១០៦;១២៣៩៣៥៤), ៣.UTM (៣៣៤១០៥;១២៣៩៣៥៥), ៤.UTM (៣៣៣៩៥៣;១២៣៩២៥១), ៥.UTM (៣៣៣៨៥៦;១២៣៩៣៦១), ៦.UTM {៣៣៣៩៩៩;១២៣៩៤៦២), ៧.UTM (៣៣៣៨២៤;១២៣៩៤១៥), ៨.UTM(៣៣៣៦១១;១២៣៩៨០១), ៩.UTM (៣៣៣៦៦៨;១២៣៩៩១៧), ១០.UTM (៣៣៣៧៣៦;១២៣៩៨៨៥), ១១.UTM (៣៣៣៨៣៣;១២៣៩៧៨៣), ១២.UTM (៣៣៣៨៦២;១២៣៩៦៦៤), ១៣.UTM (៣៣៣៨៨២;១២៣៩៤៩៧) ។

ចំនួនអ្នកចូលទស្សនា
Flag Counter