ថ្ងៃច័ន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១
លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក បានចូលរួមសហការជាមួយក្រុមការងារគណៈបញ្ជាការឯកភាពស្រុកបូទុមសាគរ និងមន្រ្តីជំនាញការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក លោកមេឃុំ មេភូមិ និងមន្ត្រីឣង្គការសម្ពន្ធ័មិត្តសត្វព្រៃ ចុះកំណត់ចំណុចនិយាមកា បោះបង្គោល តំបន់ដីកាត់ឆ្វៀលតាមឣនុក្រឹត្យលេខ ៤៦ឣន.ក្របក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ការធ្វើឣនុប្បយោគជូនប្រជាពលរដ្ឋប្រើប្រាស់ ឣាស្រ័យផលជាក់ស្តែង ចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងដើម្បីការពារទប់សា្កត់ ការកាប់រានព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃអនាធិបតេយ្យ ពីជនខិលខូច។ ក្រុមការងារបានកំណត់ចំណុចនិយាមកាព្រំដី ក្នុងតំបន់ត្រពាំងធំ ភូមិសាស្ត្រភូមិអណ្ដូងទឹក ឃុំឣណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បានចំនួន ១០ ចំណុចនិយាមកាព្រំដី ដូចជា៖ ១.UTM (៣៣៣៥១២;១២៤០២០២), ២. UTM (៣៣៣៤៤៨;១២៤០៣២៤), ៣.UTM (៣៣៣៣៧២;១២៤០៤២៥), ៤.UTM (៣៣៣៣១២;១២៤០៥៥០), ៥.UTM (៣៣៣២៥៨;១២៤០៦៩០), ៦,UTM (៣៣៣២៦៤;១២៤០៧០៧), ៧.UTM (៣៣២៨៦៨;១២៤០៩៧៩), ៨. UTM (៣៣២៨៧១;១២៤០៩៨០), ៩.UTM (៣៣២៧៧០;១២៤១០០១), ១០. UTM (៣៣២២៧៨;១២៤១១២៧)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម