កិច្ចប្រជុំស្តីពីការពិនិត្យ និងផ្តល់យោបល់លើសំណើសុំកិច្ចសហការ និងសម្របសម្រួលវាស់វែងកំណត់ទំហំផ្លូវ ឱ្យការសាងសង់អគ្គិសនី ២២គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីខេមរភូមិន្ទ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
ចេញ​ផ្សាយ ១៣ សីហា ២០២១
90

ថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣  ខែសីហា ឆ្នាំ២០២១

លោក អុី ម៉េងលាង ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យ និងផ្តល់យោបល់លើសំណើសុំកិច្ចសហការ និងសម្របសម្រួលវាស់វែងកំណត់ទំហំផ្លូវ ឱ្យការសាងសង់អគ្គិសនី ២២គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីខេមរភូមិន្ទ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីភ្ជាប់ទៅខ្សែបណ្តាញអគ្គិសនី ២២គីឡូវ៉ុល ដែលមានស្រាប់ របស់ JICA ក៏ដូចជាខ្សែ ដែលមានស្រាប់នៅផ្លូវជាតិលេខ៤៨ ដើម្បីផ្គត់ផ្គង់ថាមពល ជូនប្រជាពលរដ្ឋក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេស ដែលមានតម្រូវការថាមពលខ្ពស់ និងស្ថេរភាព និរន្តភាព ដោយមានប្រភពនៅក្នុងក្រុងខេមរភូមិន្ទ ដែលបច្ចុប្បន្ននាំចូលពីប្រទេសថៃឡង់ដ៍ និងវារីគ្គិសនីតាតៃ ដែលមានចម្ងាយឆ្ងាយ ក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលប្រជុំសាលាខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter