បន្តចុះកំណត់ចំណុចនិយាមកា បោះបង្គោលនៅតំបន់ដីកាត់ឆ្វៀល និងការធ្វើឣនុប្បយោគជូនប្រជាពលរដ្ឋប្រើប្រាស់ ឣាស្រ័យផលជាក់ស្តែង ចេញពីគម្របព្រៃឈើឆ្នាំ២០០២
ចេញ​ផ្សាយ ១២ សីហា ២០២១
94

ថ្ងៃព្រសហ្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា  ឆ្នាំ២០២១

លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក បានសហការជាមួយក្រុមការងារគណៈបញ្ជាការឯកភាពស្រុកបូទុមសាគរ មន្រ្តីជំនាញការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ ភូមិបាលស្រុក លោកមេឃុំ មេភូមិ និងមន្ត្រីឣង្គការសម្ពន្ធ័មិត្តសត្វព្រៃ បានបន្តចុះកំណត់ចំណុចនិយាមកា បោះបង្គោលនៅតំបន់ដីកាត់ឆ្វៀលតាមឣនុក្រឹត្យលេខ៤៦ ឣនក្របក.ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ការធ្វើឣនុប្បយោគជូនប្រជាពលរដ្ឋប្រើប្រាស់ ឣាស្រ័យផលជាក់ស្តែង ចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងដើម្បីការពារទប់សា្កត់ ការកាប់រានព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃអនាធិបតេយ្យ ពីជនខិលខូច។ ក្រុមការងារបានកំណត់ចំណុចនិយាមកាព្រំដី ក្នុងតំបន់ព្រៃបម្រុងស្មាច់ ស្ថិតក្នុងភូមិសាស្ត្រភូមិអណ្ដូងទឹក ឃុំឣណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បានចំនួន ១១ ចំណុចនិយាមកា ព្រំដី ដូចជា៖ ១. UTM(៣៣៣៨៥៥; ១២៣៨៥៥៨), ២. UTM(៣៣៣៦៤៣; ១២៣៨៧០៧), ៣. UTM  (៣៣៣៤៧៧; ១២៣៨៩០៧), ៤. UTM´(៣៣៣៤០៦; ១២៣៩២២៨), ៥. UTM(៣៣៣៣៨៩; ១២៣៩៤៩៩), ៦. UTM(៣៣៣៤៧២; ១២៤០១២៩), ៧. UTM(៣៣៣៨០៨; ១២៣៨៦០២), ៨. UTM(៣៣៣៥២៥; ១២៣៨៧៧៨), ៩.​ UTM(៣៣៣៤៣៧; ១២៣៩០១៤), ១០. UTM(៣៣៣៤០៦; ១២៣៩៣៣៧), ១១. UTM (៣៣៣៣៤៣; ១២៣៩៦០០)។

ចំនួនអ្នកចូលទស្សនា
Flag Counter