ចុះកំណត់យកចំណុចនិយាមកា បោះបង្គោល តំបន់ដីកាត់ឆ្វៀលតាមឣនុក្រឹត្យលេខ ៤៦ឣនក្រ.បក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ការធ្វើឣនុប្បយោគជូនប្រជាពលរដ្ឋប្រើប្រាស់ ឣាស្រ័យផលជាក់ស្តែង ចេញពីគម្របព្រៃឈើឆ្នាំ២០០២
ចេញ​ផ្សាយ ១១ សីហា ២០២១
109

ថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១

លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក បានចូលរួមសហការជាមួយក្រុមការងារគណៈបញ្ជាការឯកភាពស្រុកបូទុមសាគរ និងមន្រ្តីជំនាញការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក មេឃុំ មេភូមិ និងមន្ត្រីឣង្គការសម្ពន្ធ័មិត្តសត្វព្រៃ បានចុះកំណត់យកចំណុចនិយាមកា បោះបង្គោល  តំបន់ដីកាត់ឆ្វៀលតាមឣនុក្រឹត្យលេខ៤៦ឣនក្រ.បក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ការធ្វើឣនុប្បយោគជូនប្រជាពលរដ្ឋប្រើប្រាស់ ឣាស្រ័យផលជាក់ស្តែង ចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងដើម្បីការពារទប់សា្កត់ ការកាប់ រានព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃអនាធិបតេយ្យ ពីជនខិលខូច។ ក្រុមការងារបានចុចយកចំណុចនិយាមកាព្រំដី  ភូមិសាស្រ្តតំបន់ត្រពាំងធំ ភូមិឣណ្តូងទឹក ឃុំឣណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បានចំនួន ០៩ ចំណុច។

និយាមកាព្រំដី មានដូចខាងក្រោម៖

១.UTM (៣៣៨៨១៩; ១២៥២៧០៦)

២.UTM (៣៣១៧១៧; ១២៣៩៥៦៨)

៣.UTM (៣៣១៥៧១; ១២៣៩៧៩៦)

៤.UTM (៣៣១៤៤៥; ១២៣៩៩១៨)

៥.UTM (៣៣១៦១៣; ១២៤០៣៨៨)      

៦.UTM (៣៣១៧២៣; ១២៣៩៥៦៤)

៧.UTM (៣៣១៦១៣; ១២៤០៣៨៨)

៨.UTM (៣៣១៤៤៨; ១២៤០៣០៥)

៩.UTM (៣៣១៦៩៤; ១២៤០៤៦៩)។

 

ចំនួនអ្នកចូលទស្សនា
Flag Counter