កិច្ចប្រជុំ ស្ដីពីការស្នើសុំវាស់វែងដី និងធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ០៤ឃុំ
ចេញ​ផ្សាយ ១១ សីហា ២០២១
118

ថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១  

ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល  បានចូលរួមកិច្ចប្រជុំ ស្ដីពីការស្នើសុំវាស់វែងដី និងធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ០៤ឃុំ ១.ឃុំជីខលើ, ២.ឃុំដងពែង, ៣.ឃុំស្រែអបិល និង ៤.ឃុំជ្រោយស្វាយ។

កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាស្រុកស្រែអំបិល ក្រោមអធិបតីភាពលោក ហុង ប្រុស អភិបាលរង នៃគណ:អភិបាលស្រុកស្រែអំបិល និងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញនិងលោកមេឃុំពាក់ព័ន្ធ សរុបអ្នកចូលរួម ចំនួន ១៣នាក់។ ក្រោយពីកិច្ចប្រជុំក្រុមការងារស្រុកស្រែអំបិល បានចុះពិនិត្យទីតាំងជាក់ស្ដែងក្នុងភូមិសាស្ត្រ ឃុំស្រែអំបិល និងឃុំដងពែង នូវផ្ទៃដីដែលបានកាត់ឆ្វៀលចេញពីតំបន់ការពារធម្មជាតិ និងតំបន់ដីគម្របព្រៃឈើ ឆ្នាំ២០០២ តាមអនុក្រឹត្យលេខ ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ផ្ទៃដីទំហំ ១២៦ ៩២៨,៣៩ ហ.ត ក្នុងតំបន់ការពារធម្មជាតិ និងអនុក្រឹត្យ ៤៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ កាត់ឆ្វៀលផ្ទៃដីចំនួន ២៣ ០៩២ ហ.ត ក្នុងតំបន់ដីគម្របព្រៃឈើឆ្នាំ២០០២ ក្នុងភូមិសាស្ត្រខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter