ចុះបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃ បានជួបប្រទះបទល្មើសកាប់រានព្រៃ
ចេញ​ផ្សាយ ០៧ សីហា ២០២១
133

ថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ 

លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក បានចុះបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃ បានជួបប្រទះបទល្មើសកាប់រានព្រៃ ត្រង់ចំណុចនិយាមកា UTM ( ៣៣៣៨៧៥ ; ១២៣៨៦០៨) ដែលមានផ្ទៃដីទំហំប្រហែល ៥០ ហិកតា ប្រព្រឹត្តឡើងដោយជនមិនស្គាល់អត្តសញ្ញាណ ស្ថិតក្នុងភូមិសាស្រ្តភូមិអណ្ដូងទឹក  ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្រុមការងារបានចុចយកចំណុចនិយាមកា លើផ្ទៃដីព្រៃកាប់រាន បានចំនួន ១៨ចំណុច និងដកបង្គោលរបងហ៊ុមព័ទ្ធដីព្រៃដោយខុសច្បាប់ បានចំនួន ៨៧បង្គោល ក្នុងនោះបង្គោលថ្ម ចំនួន ០៦ បង្គោល។

ចំនួនអ្នកចូលទស្សនា
Flag Counter