ថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១
លោក អុី ម៉េងលាង ប្រធានមន្ទីរ និងក្រុមការងារផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានចូលរួមប្រជុំ និងចុះពិនិត្យ ទីតាំងដីស្នើសុំចុះបញ្ជីធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់ប្រជាពលរដ្ឋ ក្រុមការងារដឹកនាំដោយលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីគណ:អភិបាលស្រុកស្រែអំបិល និងមន្ត្រីជំនាញពាក់ព័ន្ធ មានអ្នកសរុបចំនួន ១៩នាក់។
មានចំនួន ០៣ទីតាំងរួមមាន ៖
១.ឈ្មោះ ហេង ហៃ ស្នើសុំចុះបញ្ជីជាដីកម្មសិទ្ធិឯកជន ផ្ទៃដីទំហំ ៣៧៦៧៨ ម៉ែត្រការ៉េ ស្ថិតនៅភូមិកំពង់ស្តាំង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។
២.ឈ្មោះ ប៉េង ឈន ស្នើសុំចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់សិទ្ឋិកាន់កាប់អចលនវត្ថុផ្ទៃដីទំហំ ៤៧,២៨ ហិកតា ស្ថិតនៅភូមិចម្ការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល។
៣.ឈ្មោះ គា សុគង់ ស្នើសុំចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់សិទ្ឋិកាន់កាប់អចលនវត្ថុផ្ទៃដីទំហំ ២០០០០០ ម៉ែត្រការ៉េ ស្ថិតនៅភូមិស្ទឹងឆាយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម