ថ្ងៃច័ន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១
លោក ជួប ជឿន នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល តាមរយៈប្រព័ន្ធ (Zoom) ក្រោមអធិបតីភាព លោក ម៉ាស សុជា ប្រធានក្រុមប្រឹក្សាស្រុក និងមានការអញ្ជើញចូលរួមពីគណៈអភិបាលស្រុក ព្រមទាំងមានមន្ត្រីអង្គភាពជុំវិញស្រុកចូលរួម និងពិភាក្សាលើករបៀបវរៈ ចំនួន ០៥៖ ១.ពិនិត្យនិងអនុម័តកំណត់ហេតុប្រជុំវិសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាស្រុក, ២.ពិនិត្យអនុម័តរបាយការណ៍ប្រចាំខែកក្កដារបស់រដ្ឋបាលស្រុក, ៣. ស្ដាប់របាយការណ៍ប្រចាំខែរបស់គណ:កម្មាធិការ គ.ក.ស.ក, ៤. ស្ដាប់របាយការណ៍ប្រចាំខែកក្កដា របស់ការិយាល័យប្រជាពលរដ្ឋ, ៥. បញ្ហាផ្សេងៗ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម