ចុះពិនិត្យសកម្មភាពដាំត្រសក់របស់កសិករឈ្មោះ លី ឡេង ក្នុងផ្ទះសំណាញ់កម្មវិធី ASPIRE ស្ថិតនៅភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង
ចេញ​ផ្សាយ ២៧ កក្កដា ២០២១
120

ថ្ងៃអង្គារ ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២១

លោក សុខ សំអាត អនុប្រធានមន្ទីរ និងជាអនុប្រធានគ្របគ្រងអនុកម្មវិធី ASPIRE ខេត្តកោះកុង រួមដំណើរដោយមន្រ្តី M & E ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះពិនិត្យសកម្មភាពដាំត្រសក់របស់កសិករឈ្មោះ លី ឡេង ក្នុងផ្ទះសំណាញ់កម្មវិធី ASPIRE ស្ថិតនៅភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ។ លោក បានដាំត្រសក់បានចំនួន ០៧ រង នឹងគ្រោងប្រមូលផលក្នុងរយះពេល ១សប្តាហ៍ខាងមុខទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter