ថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២១
លោក សុខ សំអាត អនុប្រធានមន្ទីរ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើដងទង់ និងលោកអនុប្រធានទទួលបន្ទុករួមការិយាល័យកសិ.ឧស្សាហកម្ម បានចូលរួមប្រជុំដើម្បីចុះពិនិត្យទីតាំងស្នើសុំចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ចំនួន ០៥ទីតាំង ដែលស្ថិតក្នុងមូលដ្ឋានស្រុកមណ្ឌលសីមា ក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ និងមានវត្តមាន លោកប្រធានមន្ទីរបរិស្ថានខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកអភិបាលរងស្រុក មេភូមិ មេឃុំដែលពាក់ព័ន្ធចូលរួមផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម