ថ្ងៃសុក្រ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១
ផ្នែករដ្ឋបាលជលផលបូទុមសាគរ សហការជាមួយសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស និងប្រជាពលរដ្ឋនៅឃុំថ្មស បានចូលរួមរុះរើ ដកបង្គោលស៊ុមគ្រែងឈាមអនាធិបតេយ្យក្នុងដែននេសាទ បានចំនួន ២០០ ដើម នៅចំណុចព្រែកគល់ ភូមិចំការលើ ស្រុកបូទុមសាគរ ខេត្តកោះកុង អ្នកចូលរួមសរុប ៦០នាក់ ស្រី ០៧នាក់ ដោយប្រើប្រាស់ អូប័រចំនួន ០២ គ្រឿង និងទូកយន្តកន្ទូយវែង ចំនួន ២១ទូក ក្នុងនោះផ្នែករដ្ឋបាលជលផល និងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស បានធ្វើការអប់រំ ណែនាំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលបានបោះបង្គោលស៊ុគ្រែងឈាមអនាធិបតេយ្យ ក្នុងដែននេសាទទាំងនោះ ប្រមាណ ៥០នាក់ ស្រី ០៣នាក់ ឲ្យយល់ច្បាប់ ស្តីពីជលផល និងបញ្ឈប់សកម្មភាព បោះបង្គោលអនាធិបតេយ្យបន្តទៀត ហើយប្រជាពលរដ្ឋទាំងនោះបានបញ្ឈប់សកម្មភាព និងត្រឡប់ទៅលំនៅដ្ឋានវិញ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម