កិច្ចប្រជុំពិភាក្សាលើសំណើសុំគោលការណ៍ប្រមូលទិញ និងដឹកជញ្ជូន អនុផលព្រៃឈើ ពីប្រជាសហគមន៍មូលដ្ឋានក្នុង ស្រុកថ្មបាំង
ចេញ​ផ្សាយ ២៥ ឧសភា ២០២១
132

ថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១

លោក អុី ម៉េងលាង ប្រធានមន្ទីរ និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចូលរួមកិច្ចប្រជុំពិភាក្សាលើសំណើសុំគោលការណ៍ប្រមូលទិញ និងដឹកជញ្ជូន អនុផលព្រៃឈើ ពីប្រជាសហគមន៍មូលដ្ឋានក្នុង ស្រុកថ្មបាំង។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាខេត្តកោះកុង ក្រោមអធិបតីភាពលោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីលោកអភិបាល នៃគណ:អភិបាលស្រុកថ្មបាំង និងមន្ត្រីជំនាញ  នៃមន្ទីរពាក់ព័ន្ធនានា មានអ្នកចូលរួមសរុបចំនួន ០៩ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter