កិច្ចប្រជុំតាមរយៈប្រព័ន្ធ Zoom Online ដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធី ASPIRE ក្នុងក្របខ័ណ្ឌទូទាំងប្រទេសរយៈពេល ៤ខែ ឆ្នាំ២០២១
ចេញ​ផ្សាយ ២៥ ឧសភា ២០២១
190

ថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១

លោក អុី ម៉េងលាង ប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធ Zoom Online ជាមួយលេខាធិការដ្ឋានកម្មវិធី ASPIRE ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធី ASPIRE ក្នុងក្របខ័ណ្ឌទូទាំងប្រទេសរយៈពេល ៤ខែ ឆ្នាំ២០២១។ កិច្ចប្រជុំក៏មានការចូលរួមផងដែរពីលោកអនុប្រធានមន្ទីរទទួលបន្ទុកការអនុវត្តអនុកម្មវិធី ASPIRE ខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីក្រោមឱវាទមន្ទីរ និងទីប្រឹក្សាទាំង ០៤រូប មានអ្នកចូលរួមមានចំនួន ០៩នាក់ ស្រី ០២នាក់។ កិច្ចប្រជុំបានដំណើរការដោយរលូន និងទទួលបានលទ្ធផលដូចការរំពឹងទុក ដោយមានការចូលរួមធ្វើបទបង្ហាញ ការចែករំលែកនូវបទពិសោធន៍ផ្សេងៗ នៃដំណើរការអនុវត្តក្នុងបរិបទនៃការផ្ទុះរីករាលដាលជម្ងឺ COVID-19 ការលើកជាសំណួរពីថ្នាក់ដឹកនាំ និងមន្រ្តីអនុវត្តតាមបណ្តាខេត្តគោលដៅ និងការបកស្រាយចម្ងល់ផ្សេងៗរបស់ថ្នាក់ដឹកនាំលេខាធិការដ្ឋាន ប្រកបដោយភាពផុលផុស។

ចំនួនអ្នកចូលទស្សនា
Flag Counter