សហការជាមួយសហគមន៍នេសាទព្រះអង្គកែវ និងកងរាជឣាវុធហត្ថស្រុកស្រែឣំបិល ចេញល្បាតតាមប្រព័ន្ធព្រែកស្រែឣំបិល ចំណុចព្រែកព្រះអង្គកែវ ពាមតាំង
ចេញ​ផ្សាយ ២៤ ឧសភា ២០២១
125

ថ្ងៃច័ន្ទ ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១

នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប សហការជាមួយសហគមន៍នេសាទព្រះអង្គកែវចំនួន ០៣រូប និងកងរាជឣាវុធហត្ថស្រុកស្រែឣំបិល០១រូប ចេញល្បាតតាមប្រព័ន្ធព្រែកស្រែឣំបិល ចំណុចព្រែកព្រះអង្គកែវ ពាមតាំង ស្ថិតក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង បានជួបប្រទះបទល្មើសជលផលដែលកំពុងនេសាទដោយប្រើរបាំងសាច់មងអួនដែលមានក្រឡាតូចជាងបួន (៤) សង្ទីម៉ែត្រធ្វើរបាំងរួមផ្សំ ឬជំនួសរបាំងព្រួលដាក់ទទឹងព្រែកបិទជិតហើយក្រុមការងារបានរុះរើ នឹងដកហូតវត្ថុតាងរួមមាន៖

១.របាំងសាច់មងអួនចំនួន ០១ខ្សែ ប្រវែង ៥០ម៉ែត្រ     

២.លូសាច់អួនចំនួន ០២មាត់ ស្មើនឹងប្រវែង ១០ម៉ែត្រ 

៣.បង្គោលចំនួន៧០ បង្គោល យកមករក្សារទុកនៅទីស្នាក់ការសង្កាត់រដ្ឋបាលជលផលស្រែអំបិល ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter