ថ្ងៃសុក្រ ១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១
ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល ចូលរួមជាមួយក្រុមការងារខេត្ត ស្រុក បានចុះពិនិត្យទីតាំងដី ចំនួន ០២ កន្លែង ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែងដែលលោក ឡៅ ខេង ស្នើសុំចុះបញ្ជីជាដីកម្មសិទ្ធិឯកជន នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ទំហំ ២០៥ហិកតា និងឃុំដងពែង ទំហំ ១៥៩ ហិកតា។ ក្រុមការងារដឹកនាំ ដោយ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងមានអង្គភាពជំនាញពាក់ព័ន្ធ មានចូលរួមសរុបចំនួន ២១នាក់ ស្រី ០១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម