ថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១
នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប សហការជាមួយសហគមន៍នេសាទព្រះអង្គកែវចំនួន ០៣រូប និងកងរាជឣាវុធហត្ថស្រុកស្រែឣំបិល ០១រូប ចេញល្បាតតាមប្រព័ន្ធព្រែកស្រែឣំបិល ចំណុចព្រែកព្រះអង្គកែវ ពាមតាំង ស្ថិតក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង បានជួបប្រទះបទល្មើសជលផលដែលកំពុងនេសាទដោយ ប្រើឧបករណ៍ឆក់ត្រី នៅពេលក្រុមកាងារចូលទៅជិត ជនល្មើសបានទំលាក់ឧបករណ៍ឆក់ត្រីចំនួន ០១ គ្រឿង ចោល និងរត់គេចខ្លួនចូលព្រៃបាត់ ហើយក្រុមការងារបានដកហូតយកឧបករណ៍ឆក់ត្រីមករក្សាទុកនៅទីស្នាក់ការសង្កាត់រដ្ឋបាលជលផលស្រែអំបិល ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម