សហការជាមួយអាជ្ញាធរឃុំជ្រោយស្វាយ សហគមន៍នេសាទតំបន់ឆ្នេរសមុទ្រជ្រោយស្វាយ ចេញល្បាតក្នុងកន្លែងនេសាទសហគមន៍គ្រប់គ្រង
ចេញ​ផ្សាយ ១៣ ឧសភា ២០២១
169

ថ្ងៃព្រហស្បតិ៍ ២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១

នាយសង្កាត់រដ្ឋបាលជលផលស្រែអំបិល សហការជាមួយអាជ្ញាធរឃុំជ្រោយស្វាយ សហគមន៍នេសាទតំបន់ឆ្នេរសមុទ្រជ្រោយស្វាយ ចេញល្បាតក្នុងកន្លែងនេសាទសហគមន៍គ្រប់គ្រង ប្រទះឃើញឧបករណ៍នេសាទលបកន្ទុយកណ្តុរ ឬលបប្រើស១០០ និងធ្វើការដកហូតបានចំនួន ៥០មាត់ ប្រវែង ៤០០ម៉ែត្រ ស្មើនឹង ០១ករណី ដែលជាឧបករណ៍នេសាទគ្មានកំណត់ក្នុងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយបានរៀបចំពិធីដុតបំផ្លាញចោល នៅភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

ចំនួនអ្នកចូលទស្សនា
Flag Counter