កិច្ចប្រជុំស្តីពីការពង្រឹង និងអនុវត្តច្បាប់ស្តីពី វិស័យព្រៃឈើ ជលផល សុខភាពសត្វ និងផលិតកម្មសត្វ
ចេញ​ផ្សាយ ១៣ ឧសភា ២០២១
140

ថ្ងៃព្រហស្បតិ៍ ២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្កកោះកុង សហការជាមួយរដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំស្តីពីការពង្រឹង និងអនុវត្តច្បាប់ស្តីពីវិស័យព្រៃឈើ ជលផល សុខភាពសត្វ និងផលិតកម្មសត្វ ក្រោមអធិបតីភាពលោក អុី ម៉េងលាង ប្រធានមន្ទីរ និងលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក និងដោយមានការចូលរួមពី លោកអភិបាលរងស្រុក នាយករងដ្ឋបាល នាយរងទទួលបន្ទុករួមខណ្ឌរដ្ឋបាលជលផលកោះកុង  មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ លោកមេឃុំទាំង៤ និងលោក លោកស្រី តំណាងឧទ្យានជាតិបូទុមសាគរ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ផ្នែករដ្ឋបាលព្រៃឈើអណ្តូងទឹក ផ្នែករដ្ឋជលផលបូទុមសាគរ និងផ្នែកផលិតកម្ម និងបុស្យាបាលប្រចាំស្រុកបូទុមសាគរ មានអ្នកចូលរួមសរុប ២៥នាក់  ស្រី ០១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter