ចុះពិនិត្យទីតាំងត្រូវសាងសង់មជ្ឈមណ្ឌុលប្រមូលផ្តុំកសិផល សម្រាប់សមាជិកបណ្តុំអាជីវកម្មកសិកម្ម ក្រុងខេមរភូមិន្ទ
ចេញ​ផ្សាយ ១១ ឧសភា ២០២១
145

ថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១  ខែឧសភា ឆ្នាំ២០២១

លោក អុី ម៉េងលាង ប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្តកោះកុង បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងត្រូវសាងសង់មជ្ឈមណ្ឌលប្រមូលផ្តុំកសិផល សម្រាប់សមាជិកបណ្តុំអាជីវកម្មកសិកម្ម ក្រុងខេមរភូមិន្ទ ដោយមានការចូលរួមពីលោក អនុប្រធានមន្ទីរ ប្រធានការិយាល័យផែនការគណនេយ្យ ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី មន្រ្តីក្រោមឱវាទមន្ទីរ និងក្រុមជាងទទួលការសាងសង់។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលប្រមូលផ្តុំកសិផល សាងសង់ឡើងសម្រាប់ជួយគាំទ្រដល់ដំណើរការលក់កសិផលរបស់សមាជិកបណ្តុំអាជីវកម្មកសិកម្ម ក្រោមកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្រោយការសាងសង់ចប់ សមាជិកបណ្តុំ (កសិករ) អាចយកកសិផលរបស់ខ្លួនមកបោះអោយអតិថិជន (ម៉ូយ) របស់ខ្លួននៅទីតាំងនេះ ដោយមានការសម្របសម្រួលពីភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ/សង្កាត់។ ជាទីតាំងសម្រាប់កសិករដែលជាសមាជិកបណ្តុំអាជីវកម្មកសិកម្មប្រើប្រាស់រួមក្នុងការណាត់ជាមួយក្រុមអាជីវករអ្នកប្រមូលទិញ ឬដាក់តាំងលក់កសិផលរបស់ខ្លួន ក្រោយការប្រមូលផល។

ចំនួនអ្នកចូលទស្សនា
Flag Counter