ថ្ងៃសុក្រ ១១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១
កសិករស្រ្តីក្រីក្រចំនួន ១១គ្រួសារ រស់នៅភូមិតានី និងភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង ចាប់ផ្តើមប្រមូលផលត្រសក់ ក្នុងការដាំដំណាំនេះមានការឧបត្ថម្ភថវិកា សម្ភារ ពីលោកជំទាវ មិថុនា ភូថង ប្រធានសមាគមនារីខេត្ត និងមានការគាំទ្រផ្នែកបច្ចេកទេសទំនើបពីក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយសហការជាមួយក្រុមការងារសមាគមនារីខេត្ត។ ការប្រមូលផលត្រសក់រយៈពេលមួយខែគិតចាប់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃ០៦ ខែឧសភា ឆ្នាំ២០២១ មានចំនួន ១០គ្រួសារ៖
១. ឈ្មោះ សឹម ញេប បានចំនួន ៦៧៤ គ.ក្រ
២. ឈ្មោះ ជុំ គីន បានចំនួន ៦៧៩ គ.ក្រ
៣. ឈ្មោះ ប្រាក់ នន បានចំនួន ៦៧១ គ.ក្រ
៤. ឈ្មោះ ប្រាក់ ម៉ៅ បានចំនួន ៥៨៧ គ.ក្រ
៥. ឈ្មោះ គង់ រី បានចំនួន ៥៧៩ គ.ក្រ
៦. ឈ្មោះ ទុំ ឡង់ បានចំនួន ៥១០ គ.ក្រ
៧. ឈ្មោះ សឿន សូវ បានចំនួន២៥០ គ.ក្រ គាត់បានផលតិចជាងគេ ដើមត្រសក់គាត់ងាប់អស់តាំងពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១ មកម្លេះ។
៨. ឈ្មោះ ញេប ណង បានចំនួន ៧១០ គ.ក្រ
៩. ឈ្មោះ កែវ យ៉ា បានចំនួន ៧៤៤ គ.ក្រ
១០. ឈ្មោះ សូរ សារុំ បានចំនួន ៨៨៥ គ.ក្រ
ចំពោះ ០១គ្រួសារទៀត ឈ្មោះ ឯក ទិ នៅមិនទាន់បានប្រមូលផលនៅឡើយទេ ព្រោះពេលរង និងតប្រព័ន្ធទុយោរួចក៏មានភ្លើងឆេះព្រៃរាលមកឆេះតង់គ្រប និងទុយោគាត់អស់ទើបគាត់ត្រូវរៀបជាថ្មី។ ប្រជាកសិករដែលបានប្រមូលផលរួច បានរបៀចំរងដើម្បីដាំឡើងវិញ ចំនួន ០៩គ្រួសារ ដាំត្រសក់ឡើងវិញ ០៧គ្រួសារ និងចំនួន ០២គ្រសារទៀតដាំសណ្ដែកគួរ និងម្រះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម