ថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១
លោក ទូច វន្ថា នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្រែអំបិលចូលរួមជាមួយក្រុមការងារស្រុកស្រែអំបិល ចុះពិនិត្យទីតាំងដីចំនួន ០១កន្លែង ដែលប្រជាពលរដ្ឋចូលរំលោភកា់ន់កាប់ ស្ថិតនៅក្នុងភូមិគងឆា ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្រុមការងារ ស្រុកស្រែអំបិល ដឹកនាំដោយ លោក ហុង ប្រុស អភិបាលរងស្រុក និងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ សរុបចំនួន ២១ នាក់ ស្រី ចំនួន ០១ នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម