ថ្ងៃអង្គារ ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១
នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្រែអំបិល បានចូលរួមជាមួយគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋស្រុកស្រែអំបិល ចុះបោះបង្គោលព្រំ និងវាស់វែងចុះបញ្ជីដីរដ្ឋក្នុងភូមិសាស្ត្រឃុំដងពែង ស្រុកស្រែអំបិល នូវផ្ទៃដីកាត់ឆ្វៀលចេញពីតំបន់ការពារធម្មជាតិ និងពីគម្របព្រៃឈើ ឆ្នាំ២០០២ ក្រុមការងារដឹកនាំដោយ លោកអភិបាល នៃគណ:អភិបាលស្រុកស្រែអំបិលនិងមានការចូលរួមពីមន្ត្រីការិយាល័យជំនាញនានា ជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទប្រចាំស្រុក លោក លោកស្រីក្រុមប្រឹក្សាឃុំដងពែង និងប្រជាពលរដ្ឋ សរុបអ្នកចូលរួមចំនួន ៣៦នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម