ចុះសិក្សាវាយតម្លៃការកែច្នៃឈើ អាកាស្យាទៅជាផលិតផលពាក់កណ្ដាលសម្រេច Vener សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក នៅរោងអារ-កែច្នៃឈើ
ចេញ​ផ្សាយ ៣០ មីនា ២០២១
272

ថ្ងៃអង្គារ ២​រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១

នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង  និងក្រុមការងារផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល សហការជាមួយក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល បានចុះសិក្សាវាយតម្លៃការកែច្នៃឈើ អាកាស្យាទៅជាផលិតផលពាក់កណ្ដាលសម្រេច  Vener សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក នៅរោងអារ-កែច្នៃឈើ របស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច CAMAGRA   INVESTMENT LIMITED ខេត្តកោះកុង-ខេត្តព្រះសីហនុ។

យោងតាមការចុះសិក្សាជាក់ស្ដែងក្រុមការងារទទួលបានលទ្ធផលដូចតទៅ ៖ នៅលើផ្ទៃដីចម្ការឈើដាំ ០១ហិកតា មានមាឌឈើជាមធ្យមស្មើនឹង ២៧៨ ម៉ែត្រីគុណ ដែលអាចកែច្នៃទៅជា Vener សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នងស្រុក បានចំនួន ១១៥ ម៉ែត្រត្រីគុណ។

គិតត្រឹម ឆ្នាំ ២០២១ នេះ ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច CAMAGRA INVESTMENT  LIMITED ដែលមានទីតាំងក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង មានផ្ទៃដីប្រមូលផល ចំនួន ៨១២ហិកតា ដែលអាចធ្វើការដកហូតឈើបានប្រមាណ ចំនួន  ២២៥ ៧៣៦ ម៉ែត្រត្រីគុណ និងអាចធ្វើការកែច្នៃទៅជា Vener សម្រាប់ផ្គត់ផ្គង់ទីផ្សារ បានប្រមាណ ៩៣ ៣៨០  ម៉ែត្រត្រីគុណ។

ចំនួនអ្នកចូលទស្សនា
Flag Counter