ថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១
លោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងលោក ឈូក រ៉េន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយអង្គការសង្គ្រោះកុមារកម្ពុជាខេត្ត នៃគម្រោងស្ទៀរ បានចុះត្រួតពិនិត្យ និងតាមដានទៅលើកសិករគម្រូ នូវការដាំដុះបច្ចេកទេសថ្មីពីគម្រោងស្ទៀរ ពីវិធីសាស្រ្តប្រើប្រាស់ជីបំប៉ន និងការពិនិត្យមើលសត្វល្អិត ស្ថិតនៅភូមិជីមាល ជីត្រេះ និងប្រៃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម