ថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១
លោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ បានសហការជាមួយអង្គការសង្គ្រោះកុមារខេត្តកោះកុង នៃគម្រោងស្ទៀរ បានចុះបើកវគ្គបង្កើតក្រុមកសិករផលិតស្វាយចន្ទី ស្ថិតនៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង មានកសិករចូលរួម ១១ នាក់ ស្រី ១០ នាក់។ និងលោក ឈូក រ៉េន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម រួមសហការជាមួយអង្គការសង្គ្រោះកុមារខេត្តកោះកុង នៃគម្រោងស្ទៀរ បានចុះត្រួតពិនិត្យ និងតាមដានទៅលើកសិករគម្រូរនូវការដាំដុះបច្ចេកទេសថ្មីពីគម្រោងស្ទៀរ ស្ថិតនៅភូមិប្រទាល ឃុំអណ្តូងទឹក និងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម