ថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១
ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានចូលរួមសិក្ខាសាលាឆ្លុះបញ្ជាំងការអនុវត្តគម្រោងពង្រឹងសមត្ថភាពសហគមន៍មូលដ្ឋានខាងបច្ចេកទេសកែច្នៃ អនុផលព្រៃឈើ (ផ្ដៅ, ឬស្សី) និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព សិក្ខាសាលាប្រព្រឹត្តទៅនៅរមណីយដ្ឋានពិកនិក ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានការអញ្ជើញចូលរួមពីសមាជិកសហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ សហគមន៍នេសាទ ក្នុងខេត្តកោះកុង ខេត្តព្រះសីហនុ សរុបចំនួន ៣៥ នាក់ ស្រីចំនួន ០៥ នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម