ចេញល្បាត តាមប្រព័ន្ធព្រែកស្រែឣំបិល បានជួបប្រទះបទល្មើសជលផលលបកន្ទុយកណ្តុរ និងដុតបំផ្លាញចោល
ចេញ​ផ្សាយ ១៨ កុម្ភៈ ២០២១
123

ថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១

នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ  សហការជាមួយកងរាជឣាវុធហត្ថស្រុក ស្រែឣំបិលចំនួន ០១ រូប និងសហគមន៍នេសាទសាលាម្នាងចំនួន ០៣ រូប ចេញល្បាត តាមប្រព័ន្ធព្រែកស្រែឣំបិល បានជួបប្រទះបទល្មើសជលផលលបកន្ទុយកណ្តុរ ដែលជាឧបករណ៍នេសាទគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចំណុចស្ទឹងក្អោង ភូមិព្រះឣង្គកែវ ឃុំដងពែង ស្រុកស្រែឣំបិល ខេត្តកោះកុង ហើយក្រុមការងារបានដកហូត និងដុតបំផ្លាញចោលចំនួន ១៦ ខ្សែ ប្រវែង ១២៨ ម៉ែត្រ ស្មើនឹង ០១ករណី។

ចំនួនអ្នកចូលទស្សនា
Flag Counter