ថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១
លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព របស់ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សា លោកអភិបាលរងខេត្ត លោកនាយក លោក លោកស្រីនាយករងរដ្ឋបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តចូលរួមប្រមាណ ៦០នាក់ ស្រី ១៥នាក់ នៅសាលមហោស្របខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម