សហការជាមួយអង្គការសង្រ្គោះកុមារនៃគម្រោងស្ទៀរ និងដៃគូរអង្គការសង្រ្គោះកុមារនៃគម្រោងស្ទៀរ បានចុះត្រួតពិនិត្យ និងតាមដានកសិករគម្រូរដាំដុះដំណាំបន្លែ
ចេញ​ផ្សាយ ១០ កុម្ភៈ ២០២១
160

ថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១

លោក គង់ មិនា អនុប្រធានការិយាល័យកសិ.ឧស្សាហកម្ម និងលោកស្រី វ៉ិត ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម មន្ត្រីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានប្រចាំស្រុកស្រែអំបិល បានសហការជាមួយអង្គការសង្រ្គោះកុមារនៃគម្រោងស្ទៀរ និងដៃគូរអង្គការសង្រ្គោះកុមារនៃគម្រោងស្ទៀរ បានចុះត្រួតពិនិត្យ និងតាមដានកសិករគម្រូរដាំដុះដំណាំបន្លែ ស្ថិតនៅក្នុងឃុំជីខលើ និងឃុំជីខក្រោម។

ជាការកត់សម្គាល់ យើងសង្កេតឃើញថា ឃុំទាំងពីរខាងលើនេះមានចំនួនកសិករដាំដុះដំណាំបន្លែបានច្រើនគ្នាតាមភូមិនីមួយៗ ក្រោយពីពួកគាត់បានចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗកន្លងមករបស់គម្រោងស្ទៀរ ក្នុងការដាំដុះបច្ចេកទេសថ្មីពីការដាំជាលក្ខណៈគ្រួសារ មកជាលក្ខណៈបែបអាជីវកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter