ចុះប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ស្ដែង ចំនួន ០១ ករណី ពីបទ សង់លំនៅដ្ឋានថ្មី លើដីសម្បទានសេដ្ឋកិច្ច ដោយគ្មានលិខិតអនុញ្ញាត
ចេញ​ផ្សាយ ០៩ កុម្ភៈ ២០២១
165

ថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១

ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានសហការជាមួយតំណាងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច CAMAGRA និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រែអំបិល បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ស្ដែង ចំនួន ០១ ករណី ពីបទ សង់លំនៅដ្ឋានថ្មី  លើដីសម្បទានសេដ្ឋកិច្ច  ដោយគ្មានលិខិតអនុញ្ញាត។ កើតហេតុនៅតំបន់ជុំរុំ ២ ត្រង់ចំណុចនិយាមកា UTM ( ៣ ៧២ ៨៩៥ ; ១២ ៣០ ២៣៨ ) ស្ថិតនៅក្នុងភូមិសាស្ត្រភូមិព្រះអង្គកែវ  ឃុំដងពែង  ស្រុកស្រែអំបិល ខេត្តកោះកុង ប្រព្រឹត្តឡើងដោយប្រជាពលរដ្ឋឈ្មោះ  គយ ប៉ុនណង  ភេទប្រុសអាយុ ៤១ឆ្នាំ  និងម្ដាយ ឈ្មោះ ម៉ង់ គៀវ  អាយុ ៥៨ឆ្នាំ មានទីលំនៅភូមិព្រះអង្គកែវ  ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ជាម្ចាស់ទទួលខុសត្រូវ។ ពេលប្រតិបត្តិការបង្ក្រាបអ្នកប្រព្រឹត្តល្មើសព្រមបញ្ឈប់សកម្មភាពសាងសង់ផ្ទះខ្ទមរបស់ខ្លួន និងយល់ព្រមផ្ដិតមេដៃធ្វើកិច្ចសន្យារុះរើខ្ទមដោយខ្លួនឯង ចេញពីដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន។

ចំនួនអ្នកចូលទស្សនា
Flag Counter