សិក្ខាសាលាផ្សព្វផ្សាយ និងពិភាក្សាលើផែនការអនុវត្តនៃ " ផែនការសកម្មភាពពហុវិស័យស្តីពីភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR) នៅកម្ពុជាឆ្នាំ២០១៩-២០២៣ លើវិស័យកសិកម្ម
ចេញ​ផ្សាយ ០៩ កុម្ភៈ ២០២១
197

ថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១

លោក ខៀវ កានិត ប្រធានការិយាល័យផលិតម្ម និងបសុព្យាបាល បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងពិភាក្សាលើផែនការអនុវត្តនៃ " ផែនការសកម្មភាពពហុវិស័យស្តីពីភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR) នៅកម្ពុជាឆ្នាំ២០១៩-២០២៣ លើវិស័យកសិកម្ម នៅសណ្ឋាគាររ៉ករ៉ូយ៉ាល់ និងរីសត ខេត្តកែប។ សិក្ខាសាលាប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ស ចិត្រា អគ្គលេខាធិការរង និងជាប្រធានក្រុមការងារភាពសាំនឹងឱសថប្រឆាំងមេរោគ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសិក្ខាកាមចូលរួមសរុប ៤៤នាក់ ស្រី ០៨នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter