សហការជាមួយអង្គការ Save the Children ប្រចាំស្រុកថ្មបាំង បានចុះធ្វើទិវាចម្ការបង្ហាញដំណាំស្វាយចន្ទី
ចេញ​ផ្សាយ ០៤ កុម្ភៈ ២០២១
1,252

ថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១

កញ្ញា ផាន់ សម្ផស្ស អនុប្រធានទទួលបន្ទុករួមការិយាល័យក្សេត្រសាស្រ្ត និងផលិតភាព និងលោកស្រី ធឹម ច័ន្ទរស្មី  មន្ត្រីការិយាល័យផែនការ-គណនេយ្យ បានសហការជាមួយអង្គការ Save the Children ប្រចាំស្រុកថ្មបាំង បានចុះធ្វើទិវាចម្ការបង្ហាញដំណាំស្វាយចន្ទី របស់កសិករឈ្មោះ  អ៊ុ  វទ្ធី នៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter