ពិធីដុតបំផ្លាញឧបករណ៍នេសាទ លបកន្ទុយកណ្តុរ ចំនួន ១៥០ ខ្សែ ប្រវែង ១ ២០០ ម៉ែត្រ
ចេញ​ផ្សាយ ០៣ កុម្ភៈ ២០២១
156

ថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១

នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ និងនាយសង្កាត់រដ្ឋបាលជលផលស្រែអំបិលបានសហការជាមួយអាជ្ញាធរឃុំជីខក្រោម មន្ត្រីនគរបាលប៉ុស្ត៍រដ្ឋបាលជីខក្រោម និងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រកោះខ្យង រៀបចំពិធីដុតបំផ្លាញឧបករណ៍នេសាទ លបកន្ទុយកណ្តុរ ចំនួន ១៥០ ខ្សែ ប្រវែង ១ ២០០ ម៉ែត្រ ស្មើនឹង ០២ ករណី  ជាឧបករណ៍នេសាទដែលគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនាំមកនូវការបំផ្លាញមច្ឆជាតិ ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីជលផល នៅភូមិអន់ឆ្អើត ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានអ្នកចូលរួមចំនួន ១០ នាក់ ស្រី ០១ នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter