កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការផ្តល់សេវាសាធារណៈនៅការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកថ្មបាំង
ចេញ​ផ្សាយ ០២ កុម្ភៈ ២០២១
152

ថ្ងៃច័ន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ  ឆ្នាំ២០២១   

លោក គង់ មិនា អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម ដែលតំណាងនៅអង្គភាពច្រកចេញចូលតែមួយវិស័យកសិកម្មខេត្ត បានចូលរួមជាវាគ្មិនកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការផ្តល់សេវាសាធារណៈនៅការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុក។ កម្មវិធីនេះដែរមានការចូលរួមពី លោក ឃុត មាន អភិបាលរងស្រុកថ្មបាំង លោក លោកស្រីមន្ត្រីជំនាញផ្សេងៗទាំង ១២ វិស័យ លោកមេឃុំ និងមានប្រជាពលរដ្ឋអាជីវករ អាជីវកម្មផ្សេងៗចូលរួមផងដែរ។ កម្មវិធីនេះធ្វើឡើងនៅ ឃុំជីផាត ស្រុកថ្មបាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter